ព័ត៌មានសន្តិសុខសង្គម

បុរសជនជាតិចិនម្នាក់ បើករថយន្តបុកបង្គោលភ្លើង ក្រឡាប់បង្កឲ្យខូចធ្ងន់ធ្ងរ

ភ្នំពេញ៖បុរសចិនម្នាក់បានបើករថយន្តទំនើបបុកគម្របលូនិងហួសទៅបុកបង្គោលភ្លើងបាក់មួយដើមបណ្តាលឱ្យក្រឡាប់រងការខូចខាតខ្ទេចស្ទើរទាំងស្រុង។
ហេតុការណ៍នេះកើតនៅតាមផ្លូវលេខ១០០៨ ក្នុងសង្កាត់ទួលសង្កែទី២ ឫស្សីកែវកាលពីម៉ោងជាង១រំលងអធ្រាត្រចូលថ្ងៃទី៣ ខែមករាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ទំនងស្រវឹងស្រាបានបើករថយន្តBMWផ្លាកលេខភ្នំពេញ 2BB-1851ក្នុងល្បឿនលឿនបានរេចង្កូតទៅបុកគម្របមាត់លូហើយជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើមក៏ក្រឡាប់រងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុផ្នែកជំនាញបានចុះយករថយន្តបង្កនិងអ្នកបើកបរទៅនគរបាលចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *