ព័ត៌មានសន្តិសុខសង្គម

ជាងផ្សាដែកធ្លាក់ផ្កាភ្លើងចំកម្ទេចកំណាត់ឆាប់ឆេះផ្ទះកំពុងសាងសង់

កណ្ដាល៖អគ្គិភ័យបណ្តាលមកពីជាងផ្សារដែកធ្លាក់ផ្កាភ្លើងចំកម្ទេចកំណាត់ក៏ឆាបឆេះផ្ទះមួយខ្នងនិងបំផ្លាញសម្ភារជាច្រើន។
គ្រោះអគ្គិភ័យនេះស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្ដាលនៅម៉ោងជាង៨ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ផាន់ វណ្ណី ភេទស្រី អាយុ៣០ ឆ្នាំទីលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុ ។សម្ភារខូចខាត៖ ផ្ទះទំហំ៥មគុណ២៥ម៉ែត្រ ដែលកំពុងសាងសង់ ធ្វើពីថ្មប្រក់ស័ង្កសីមានឡៅតឿ ខូចខាត ៥០ប្រមាណភាគរយ ក្នុងរង្វង់ផ្ទះបាយខាងក្រោយ និងមានស្តុកកំណាត់ដេរធ្វើខ្នើយជាច្រើន។
ម៉ូតូម៉ូតូ គ្រឿងកង់៣គ្រឿង,សម្ភារផ្ទះបាយទាំងអស់,កម្ទេចក្រណាត់ដែលទុកធ្វើខ្នើយ,ម៉ាស៊ីនដេរ២ គ្រឿង និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *