ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកដីបើកបុករថយន្តដឹកទំនិញ ពីចំហៀងខូចខ្ទេចទាំង២គ្រឿង

ភ្នំពេញ៖រថយន្តដឹកដីបានបើកលឿនជ្រុលទៅបុករថយន្តដឹកទំនិញកំពុងថយក្រោយពេញទំហឹងបណ្តាលឱ្យខូចខ្ទេចទាំង២គ្រឿងតែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅមហាវិថី វិមានឈ្នះ ឈ្នះ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។មុនកើតហេតុរថយន្តដឹកទំនិញធុនធំផ្លាកលេខភ្នំពេញ3D-7047 បានបើកថយក្រោយចេញពីកន្លែងលើកដាក់ទំនិញ។
ពេលនោះស្រាប់តែមានរថយន្តដឹកដីអត់មានផ្លាកលេខបើកក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកទំនិញពីចំហៀងពេញទំហឹងបណ្តាលឱ្យបាក់ទ្រុងធ្លាក់អីវ៉ាន់ពេញផ្លូវ។រីឯរថយន្តដឹកដីរខូចខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។បន្ទាប់មកសមត្ថកិច្ចបានចុះយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនដំណោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *