កំពង់ស្ពឺ ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិរោងម៉ាសុីន ឃុំតាសាល ស្រុកឱរ៉ាល់ បានឲ្យដឹងថា ឈ្មោះ បារាំង មេឈ្មួញដុះស្លែ ជើងខ្លាំងរីឯប្រធានស្នាក់ការដែនអភិរក្សជំរកសត្វព្រៃស្រុកឱរា៉ល់ មិនចាត់វិធានការបង្រ្កាប ទុកឲ្យបុគ្គលនោះធ្វេីអ្វីៗ តាមអំពើចិត្ត។
ក្រោយពីមានសេចក្ដីរាយការណ៍មកអង្គភាពសារព័ត៌មានយើងក៏បានចុះស្រាវជ្រាវយកព័ត៌មាននៅក្នុងទឹកដីស្រុកឱរ៉ាល់ បានសង្កេតឃើញគំនរឈើជាច្រើនបន្ទះ
ទុកក្នុងផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែងនៅក្នុងនោះលិចឈ្មោះ បារាំងរស់នៅភូមិរោងម៉ាស៊ីនគាត់ជាមេឈ្មួញកណ្ដាលប្រមូលទិញយកទៅលក់ឱ្យឈ្មោះរឹមជាអ្នកមានឡានដឹកជញ្ជូនយកទៅលក់បន្ត តាមបណ្តាខេត្តនានាផងដែរ។
ប្រជាពលរដ្ឋ និងប្រជាសហគមន៍ការពារព្រៃឈើ ទទូចអំពាវនាវ ដល់គណៈកម្មការថ្នាក់ជាតិទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិ ប្រចាំទិសឱរ៉ាល់គួរតែមានវិធានការតាមផ្លូវច្បាប់ទៅលើមេឈ្មួញទាំងពីនាក់ ១ឈ្មោះ បារាំង ២ឈ្មោះ រឹម ស្ថិតនៅក្នុងភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើយោងតាមសម្ដីឈ្មោះ បារាំង គាត់អះអាងបន្តទៀតថា គាត់ជាមេឈ្មួញកណ្ដាល ប្រមូលទិញពីប្រជាពលរដ្ឋយកទៅលក់ឲ្យថៅកែឈ្មោះ រឹម ជាអ្នកដឹកជញ្ជូនចេញទៅលក់តាមរាជធានី ខេត្ត។
នេះគឺជាសំដីរបស់លោកបារាំងផ្ទាល់មាត់បានរៀបរាប់ឲ្យអង្គភាពសារព័ត៌មានក្នុងស្រុក បានដឹងករណីខាងលើនេះនៅថ្ងៃទី 29 ខែមិថុនាឆ្នាំ 2023។