ក្រចេះ៖ស្រ្តីម្នាក់បានពុលប្រកាច់ស្លាប់ភ្លាមដោយសារទាញដបថ្នាំសម្លាប់កណ្តុរច្រឡំស្មានដបស្រាយកមកផឹក។ករណីនេះបានកើតឡើងនៅអូរស្ទឹងឆ្លាំងភូមិវឌ្ឍន:ឃុំវឌ្ឍន:ស្រុកសំបូរខេត្តក្រចេះកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
អ្នកភូមិបានឱ្យដឹងថា៖ស្រ្តីដែលស្លាប់ឈ្មោះ ហួត ជីម អាយុ ៥០ឆ្នាំមូលហេតុច្រទ្បំយកដបថ្នាំ
កណ្តុរស្មានតែដបស្រាយកមកផឹកបណ្តាលឱ្យពុលប្រកាច់ស្លាប់ភ្លាមៗមិនអាចជួយសង្រ្គោះទាន់។ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕