ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកធ្លាក់ផ្លូវក្រឡាប់ ធ្វើឲ្យតៃកុងស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ពោធិ៍សាត់៖រថយន្តដឹកស្រាបៀរបានរេចង្កូតធ្លាក់ផ្លូវក៏ក្រឡាប់ បណ្តាលឱ្យអ្នកបើកបរស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះនៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែមីនា។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឱ្យដឹងថា មុនកើតហេតុ រថយន្ដម៉ាកFUSO ចង្កូតស្ដាំផ្លាកលេខ PP-0200 បើកពីកើតទៅលិច។មកដល់កន្លែងខាងលើក៏រេចង្កូតធ្លាក់ផ្លូវហើយក្រឡាប់បណ្តាលឱ្យអ្នកបើកបរស្លាប់ភ្លាម។ចំណែកអ្នករួមដំណើររងរបួសធ្ងន់ត្រូវដឹកទៅមន្ទីរពេទ្យភ្លាមៗ។

លោកអធិការបានបន្តថា តាមការពិនិត្យនៅកន្លែងកើតហេតុដែលបណ្តាលឱ្យរថយន្តក្រឡាប់ គឺអ្នកបើកបរទំនងងងុយដេក ។បុរសបាត់បង់ជីវិតឈ្មោះ អ៊ិន ណាក់ អាយុ៤០ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែងនិងឈ្មោះ ឌួង ថាត់ អាយុ២២ឆ្នាំនៅស្រុកវាលវែង ពោធិ៍សាត់រងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យ។ រីឯរថយន្តសមត្ថកិច្ចបានយកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជងរង់ចាំដោះស្រាយពេក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *