កោះកុង៖ឃាតកម្មមួយបានកើតឡើងកាលពីថ្ងៃទី៦ ខែមីនាបណ្ដាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅមុខខ្លោងទ្វារសួនសត្វ ភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ បឿន ប៊ុនហេង អាយុ ២៣ ឆ្នាំជា កម្មករ ស្នាក់នៅភូមិ-ឃុំខាងលើ។អ្នករបួសឈ្មោះ ឈ្មោះ ហេង ចាន់ដារ៉ា អាយុ ១៩ ឆ្នាំ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា។រីឯជនសង្ស័យ២នាក់ឈ្មោះ ហេង សៅឌី អាយុ ៣៧ឆ្នាំ មុខរបរចុងភៅចិន នៅភូមិ-ឃុំខាងលើបានរត់គេចខ្លួន។ឈ្មោះ ហ៊ុយ ហៃទី អាយុ២៤ឆ្នាំជាចុងភៅចិន ត្រូវបានឃាត់ខ្លួន។
ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយយកកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះ បណ្ដាលឱ្យមានអ្នករងរបួសធ្ងន់និងអ្នកស្លាប់។ករណីនេះនគរបាលស្រុកមណ្ឌលសីមាកំពុងបំពេញសំណុំរឿងតាមនីតិវិធីនិងកំពុងស្រាវជ្រាវរកចាប់ជនសង្ស័យម្នាក់ទៀតយកមកអនុវត្តតាមច្បាប់៕