ព័ត៌មានសន្តិសុខសង្គម

មិនទាន់ចាប់បានតៃកុងឡានដឹកដី បុកម៉ូតូកិនមនុស្សស្លាប់ក្រោមកង់

ភ្នំពេញ៖រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បាន អ្នកបើករថយន្តបែនដឹកដីបុកម៉ូតូពីក្រោយ រួចកិនបណ្តាលឱ្យបុរសម្នាក់ស្លាប់ជាប់ក្រោមកង់នៅឡើយទេ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវ៣០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៥ ខែមីនា។ មុនកើតហេតុរថយន្តម៉ាកDongfeng បើកពីកើតទៅលិច។មកដល់កន្លែងខាងលើរថយន្តស្ថិតក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូម៉ាក Scoopy ផ្លាកលេខភ្នំពេញ1GN 1411ពីក្រោយពេញទំហឹង។ពេលនោះរថយន្តបានកិនអ្នកជិះម៉ូតូឱ្យស្លាប់ជាប់ក្រោមកង់តែម្តង។
បុរសដែលស្លាប់ឈ្មោះ ថៃ គឹមហ៊ាង អាយុជាង៤០ឆ្នាំនៅភូមិឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣។ចំណែកអ្នកបើកបររថយន្តបង្កក្រោយមានគ្រោះថ្នាក់កើតឡើងបានចុះរត់គេចខ្លួនបាត់។បន្ទាប់ពីនោះកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ និងយករថយន្តជាមួយម៉ូតូទៅទុករង់ចាំតំណាងចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *