ព័ត៌មានសន្តិសុខសង្គម

រថយន្តមិនស្គាល់ម៉ាកបុកអ្នកជិះកង់បណ្ដាលឲ្យស្លាប់

សៀមរាប៖យុវតីម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយរថយន្តមិនស្គាល់ម៉ាកបុក ពេលរូបនាងកំពុងជិះកង់លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួកខេត្តសៀមរាបកាលពីម៉ោងជាង៤ទៀបភ្លឺចូលថ្ងៃទី៩ ខែកុម្ភៈឆ្នាំ ២០២១។
មន្ត្រីអាវុធហត្ថស្រុក បានឱ្យដឹងថា៖ជនរង គ្រោះ ឈ្មោះ ដឿន កាន់ ភេទស្រីអាយុ២១ឆ្នាំនៅភូមិស្វាយឃុំសសរស្តម្ភស្រុកពួកខេត្តសៀមរាប។ ចំណែករថយន្តបង្ក មិនស្គាល់ម៉ាកបានបើកគេចបាត់។ ក្រោយមកសមត្ថកិច្ចវាស់វែង សាកសពបានប្រគល់ជូនក្រុមគ្រួសារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *