ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងជល់មាន់មួយកន្លែងនៅស្រុកចិត្របុរី

ក្រចេះ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ ថ្មគ្រែ, ប៉ុស្តិ៍ រដ្ឋបាលដារ នៃ នគរបាលស្រុកចិត្របុរី បានចុះបង្រ្កាប ល្បែងភ្នាល់ស៊ីសងប្រភេទ ជល់មាន់មួយកន្លែងនៅ ភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ទីតាំងជល់មាន់ អ្នកញៀនល្បែងទាំងនោះរត់គេចខ្លួនបាត់អស់ បន្សល់ទុកវត្ថុតាង និងសម្ភារជល់មាន់ជាច្រើន ។វត្ថុតាងដែលដកហូតរួមមាន៖កន្ត្រក់ដាក់មាន់៩,មាន់៥ក្បាល ,ជញ្ជីងចំនួន១កៅអីជ័រចំនួន១៩ម៉ូតូចំនួន៤គ្រឿង។ វត្ថុតាងទាំងនេះត្រូវកម្លាំងនគរបាលសម្រេចដុតបំផ្លាញចោលនៅហ្នឹងកន្លែង ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *