ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវករណីភ្លើងឆេះតូបលក់ទំនិញ ក្នុងផ្សារផេនសល!

ភ្នំពេញ៖ភ្លើងបានឆាបឆេះតូបលក់ទំនិញជាគ្រឿងអលង្ការនិងភេសជ្ជៈ ក្នុងផ្សារទំនើបផេនសលមាត់ទន្លេដោយបានបំផ្លាញសម្ភារអស់ជាច្រើន។
គ្រោះអគ្គិភ័យនោះបានបង្កការភ្ញាក់ផ្អើលស្ថិតនៅផ្សារទំនើបផេនសល ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញកាលពីម៉ោង៦ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា។ពលរដ្ឋនៅជិតទីនោះបានឱ្យដឹងថា មុនកើតហេតុឃើញផ្សែងហុយចេញពីតូបនៅក្នុងផ្សារហើយក៏មានភ្លើងបានឆេះតូបអស់ចំនួន២លក់គ្រឿងអលង្កានិងភេសជ្ជៈ។
ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅនគរបាលបង្ការពន្លត់អគ្គិភ័យចេញរថយន្ត៤គ្រឿងមកបាញ់ទឹកពន្លត់ភ្លើងក៏រលត់តែមិនឆេះរាលដាលនិងមិនបណ្តាលឱ្យមនុស្សរងគ្រោះថ្នាក់ទេ។អគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវដើម្បីរកមូលហេតុនៃការឆេះតូបក្នុងផ្សារនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *