ព័ត៌មានសន្តិសុខសង្គម

ក្រុមចោលឆក់កាបូបលុយពីស្ត្រីម្នាក់ កំពុងជិះ ផាស្អេប រួចបើកម៉ូតូគេចខ្លួនអស់!

ភ្នំពេញ៖ស្ត្រីម្នាក់ចេញពីធ្វើការជិះផាស្អេបទៅផ្ទះវិញស្រាប់តែមានក្រុមចោរជិះម៉ូតូ៣គ្រឿងមកឆក់យកកាបូបស្ពាយមានលុយនិងឯកសារពាក់ព័ន្ធមួយចំនួនរួចបើកគេចខ្លួនបាត់អស់។
ករណីនោះបានកើតឡើងនៅជិតច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៤ ខែវិច្ឆិកា។ស្ត្រីម្ចាស់កាបូបបានឱ្យដឹងថា ខ្លួនឈ្មោះអឿន ស្រីរ័ត្ន អាយុ៣០ឆ្នាំជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។នៅក្នុងការបូបដែលបាត់បង់មានលុយជាង៨០ដុល្លារ-កាត ATM ១សន្លឹក -កាតចាក់វ៉ាក់សាំង១សន្លឹក-និងអត្តសញ្ញាណបណ្ឌសញ្ជាតិខ្មែរ១សន្លឹក។
នាងបានបន្តថា មុនកើតហេតុ រូបគាត់បានចេញពីធ្វើការបានជិះផាស្អេបចេញពីកោះពេជ្រ ត្រឡប់ទៅផ្ទះវិញនៅម្តុំវាលស្បូវ ខណ្ឌច្បារអំពៅ ។មកដល់ក្រោមស្ពានអាកាសក្បាលថ្នល់ស្រាប់តែក្រុមជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ៣គ្រឿង មកឆក់យកកាបូបស្ពាយដាក់ក្បែរខ្លួនក្នុងផាស្អេបបានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់អស់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *