ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋឃើញសពមនុស្សលង់ទឹកស្លាប់ម្នាក់នៅស្រុកឧដុង្គ

កំពង់ស្ពឺ៖ប្រជាពលរដ្ឋឃើញសាកសពមនុស្សម្នាក់លង់ទឹកស្លាប់នៅត្រង់ប្រឡាយទឹកភូមិអង្រ្គង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២១។
សាកសពដែលលង់ទឹកឈ្មោះ ចាម មុំ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។តាមការបំភ្លឺរបស់ឪពុក ឈ្មោះ គង់ ចំ ភេទប្រុស អាយុ៦៧ឆ្នាំ បានឲ្យដឹងថា កូនរបស់គាត់តែងតែផឹកស្រាជាប្រចាំ ។
តាមការពិនិត្យរបស់ជំនាញស្រុកនិងមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងលោកគ្រូពេទ្យ សាកសពស្លាប់ដោយសារលង់ទឹក មិនមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ ។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងចែងធ្វើបុណ្យតាមប្រពៃណី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *