ព័ត៌មានសន្តិសុខសង្គម

ឆេះផ្ទះ១ខ្នងរបួសម្នាក់ និងទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជាង ៨ម៉ឺនដុល្លារ

កំពង់ស្ពឺ៖ភ្លើងបង្កពីការឆ្លងចរន្តអគ្គិសនីបានឆាបឆេះបំផ្លាញផ្ទះអស់មួយខ្នងជាមួយទ្រព្យសម្បត្តិជាច្រើនគិតជាទឹកប្រាក់ប្រមាណជាង៨ម៉ឺនដុល្លារនិងបុរសម្នាក់រងរបួស។
គ្រោះអគ្គិភ័យនេះបានកើតឡើង ស្ថិតក្នុងភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីរំលងអធ្រាត្រចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ។
មន្ត្រីនគរបាលបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ផន ខន អាយុ៥៦ ឆ្នាំរងរបួសរស់នៅភូមិ-ឃុំ ខាងលើ ។ផ្ទះដែលភ្លើងឆេះនោះមានទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ ធ្វើពីឈើ ប្រក់ក្បឿង ថ្មក្រោម ឆេះអស់ទាំងស្រុង។សម្ភារខូចខាតទាំងអស់រួមមាន មាសអស់ចំនួន៣តំឡឹង-ប្រាក់ដុល្លារ ៨.០០០ដុល្លារ-ប្រាក់រៀលចំនួន ១០.០០០.០០០ រៀល។
ស្រូវចំនួនមួយតោន-អង្ករ ១០០គីឡូក្រាម-សៀវភៅស្នាក់នៅក២ មួយក្បាល-សំបុត្របញ្ជាក់កំណើត៧សន្លឹក- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ៧សន្លឹកនិងសម្ភារប្រើប្រាស់ជាច្រើនទៀត។សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងនិងបាញ់ទឹកអស់ចំនួន១រថយន្ត៕

 

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *