ព័ត៌មានសន្តិសុខសង្គម

បញ្ជូនចិនម្នាក់ទៅតុលាការពាក់ព័ន្ធអំពើមនុស្សឃាត្ត

 

ព្រះសីហនុ៖កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២១ មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានប្រាប់បណ្តាញផ្សព្វផ្សាយថា៖សមត្ថកិច្ចបានកសាងសំណុំរឿង ឃាត្តកម្ម និងជនសង្ស័យជាជនជាតិចិនម្នាក់ទៅ តុលាការដើម្បី បន្តនីតិវិធី កាលពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ បន្ទាប់ពីបានចាប់ឃាត់ខ្លួន ជនសង្ស័យ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១។

មន្ត្រីនគរបាលព្រហ្មទណ្ឌដដែលបានបន្តថា កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០ និង៣០នាទី យប់ មានអំពើឃាត្តកម្ម មួយ កើតឡើង ដែលបង្កដោយ ជនជាតិចិននិងជនជាតិចិនដូចគ្នា នៅអគារស្នាក់នៅមួយកន្លែងជាន់ផ្ទាល់ដី បន្ទប់លេខ A108 ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឃើញសាកសពជនរងគ្រោះ ស្ថិតនៅក្នុងរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BA9208។បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបុរសជនជាតិចិនម្នាក់យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ។

ជាលទ្ធផល ជនសង្ស័យបានសារភាពថា រូបគេបានចាក់សម្លាប់ជនរងគ្រោះពេល ដេកលក់លើគ្រែ ក្នុងបន្ទប់អាគារស្នាក់នៅជាមួយគ្នាខាងលើ បន្ទាប់មកក៏យកសាកសពវេចខ្ចប់ដាក់ចូលក្នុងរថយន្ត គោលបំណងយកទៅបោះចោល តែត្រូវបែកការណ៍ ។រីឯមូលហេតុនៃការចាក់សម្លាប់ មិត្តភក្តិនេះសមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់នៅឡើយទេដោយប្រាប់ថាទុកពេលឱ្យចៅក្រមបើកការស៊ើបអង្កេតបន្ត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *