ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការពង្រឹងវិធាន ការការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបម្រើឲ្យកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២!

បាត់ដំបង៖ នៅព្រឹកថ្ងៃ​ សុក្រ​១១កេីត​ខែកត្តិកឆ្នាំខាលចត្វា​ស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៤ខែ​ វិច្ឆិកា​ឆ្នាំ​២០២២​ នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបា់ដំបង​ ​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដឹកនាំកិច្ចប្រជុំផ្សព្វ​ផ្សាយផែនការពង្រឹងវិធាន ការការ​ពារ សន្តិសុខសណ្តាប់ធ្នាប់សា​ធារណៈ​និងសុវត្ថិភាពបម្រេីឱ្យ​កិច្ចប្រជុំកំ​ពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ​២០២២។

អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមាន​លោក​ លោកស្រី​ស្នងការរង​ លោកអនុប្រធានផែន​ លោក​នាយការិយាល័យជំនាញ​ មេបញ្ជាការវរសេនាតូច​នគរបាលការពារព្រំដែនគោក​ អធិ​ការនគរបាលក្រុង​ ស្រុក​និងមន្រ្តីនគរបាលក្នុងអង្គភាពពាក់ព័ន្ធជា
ច្រេីន​ទៀត។

បន្ទាប់ពីលោកវរសេនីយ៍ឯក​ អូន​ ហ្វៃ​ ស្នងការរងផែនការងារសេនាធិការអាននូវផែនការការពាររួចមក​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​បានអញ្ជេីញមានមតិណែនាំ​និងដាក់វិធានការបន្ថែម​ដល់ថ្នាក់ដឹកនាំអង្គភាពដែលមានភារកិច្ចពាក់ព័ន្ធក្នុងកិច្ចការពារនេះ​ លោកស្នងការបានស្នេីឱ្យមន្រ្តីនគរបាលត្រូវប្រតិបត្តិទប់ស្កាត់និងស្រាវជ្រាវបង្រ្កាបឱ្យបាននូវរាល់សកម្មភាពបទល្មេីស​ ករណី​ចោរកម្ម​ លួច​ ឆក់​ ប្លន់​ និងសកម្មភាព​ល្មេីសច្បាប់ផ្សេងៗទៀតដូចជាករ​ណីនេសាទខុសច្បាប់​ ករ​ណីនាំមនុ​ស្សឆ្លងដែនខុសច្បាប់​ និងការលួច​លាក់​នាំចូលឬនាំចេញនូវទំនិញឬសម្ភារៈខុសច្បាប់នានា​នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃរួមទាំងករ​ណី​គ្រឿងញៀនខុសច្បាប់ជាដេីម។

ក្រៅពីនេះការងារចរាចរណ៍ផ្លូវគោកក៏កត់សម្គាល់ឃេីញកេីតមានជាបន្តបន្ទាប់នៅចំណុចទីតាំងនៃក្រុង​ ស្រុកមួយចំនួន​ ដែលសមត្ថកិច្ចត្រូវបន្តយកចិត្តទុកដាក់​ ហេីយគ្រប់ពេលចេញធ្វេីសកម្មភាព​នៅតាមដងផ្លូវសាធារណៈឬតាមមូលដ្ឋាន​ មន្រ្តីនគរបាលត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទ​ សុភាពរា​ប​សា​ ត្រូវទន់ភ្លន់ទាំងការស្លៀកពាក់ឯក​សណ្ឋា​ន​ទាំងពាក្យសំដីទំនាក់ទំនង​ តែត្រូវហ្មឹងហ្មាត់លេីការងារចៀសវាងឱ្យបាន​នូវបាតុភាពអសកម្មណា​មួយឬកំ​ហុសឆ្គងណាមួយដែលស្តែងចេញនូវរូបភាព​នាំបង្កឱ្យប៉ះពាល់ដល់សតិអារ​ម្មណ៍មហាជន​ក៏ដូចប៉ះពាល់ដល់កិត្តិ​យ​សកងសេចក្តីថ្លៃថ្នូររបស់កម្លាំងនគរបាលជាតិទាំងមូល​ ហេីយចំពោះមន្ត្រីនគរបាលរូបណាឬអង្គភាពណាដែល​អនុវត្តផ្ទុយពីគោលការណ៍ណែនាំនេះនឹងទទួលខុសត្រូវចំពោះវិន័យកងកម្លាំងនគរបាលជាតិ៕

Processed with Rookie Cam

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *