(ពោធិ៍សាត់)ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០២២ សម្ព័ន្ធគ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកវាលវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខូយរីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ទីថានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវាលវែង និងឯកឧត្តម ហេងសុខគង់ ប្រធាន សសយក ខេត្តពោធិ៍សាត់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំង លោក វង្សអេង អភិបាលស្រុកវាលវែង និងក្រុមការងារថ្នាក់ខេត្ត គ្រូពេទ្យ រួមទាំងមន្ត្រីរាជការក្នុងស្រុកវាលវែងទាំងមូល ៕