ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង សូមជូនពរ និង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក និងទេវតាឆ្នាំថ្មីខាងមុខ ប្រោសប្រទានពរជ័យ បវរសួស្ដី សេរីមង្គល ជូនចំពោះអតីតថ្នាក់ដឹកនាំ អ៊ុំប្រុស អ៊ុំស្រី លោកពូ អ្នកមីង បងៗ មន្ត្រីនគរបាលចូលនិវត្តន៍(និវត្តជន)ទាំង៦០៨នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ!

សារគោរពជូនពរ !
ខ្ញុំបាទ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមគោរពជូនពរ និង សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីខាងមុខ ប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល ជូនចំពោះ អតីតថ្នាក់ដឹកនាំ អ៊ុំប្រុស អ៊ុំស្រី លោកពូ អ្នកមីង បងៗ មន្ត្រីនគរបាលចូលនិវត្តន៍(និវត្តជន)ទាំង៦០៨នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ខាងមុខ សូម និវត្តន៍ជនទាំងអស់ ព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី និងចៅប្រុស ចៅស្រី ទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើងថែមទៀត។

សូមទេវតាឆ្នាំថ្មីប្រទានពរជ័យដល់ បងប្អូននិវត្តជនទាំងអស់ ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រលាញ់ ជួបតែវិបុលសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *