ព័ត៌មានសន្តិសុខសង្គម

ចាប់រថយន្ត១គ្រឿង ដឹកឈើខុសច្បាប់ អ្នកបើកបរនិងជនម្នាក់ទៀតមានសាធាតុញៀនក្នុងខ្លួន

 

កំពង់ឆ្នាំង៖កម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ បានចាប់រថយន្ត១គ្រឿងនៅម្តុំវត្តសេដ្ឋី ស្ថិតក្នុងភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១០ខែមេសា ឆ្នាំ២០២១។កម្លាំងសមត្ថកិច្ចបានចាប់ជនសង្ស័យ ២ នាក់រថយន្ត ១ គ្រឿង ម៉ាកSIENNA ពាក់ផ្លាកលេខ ភ្នំពេញ 2T 6242ឈើសុក្រំជុ្រង ចំនួន ៤ ដុំ និង ឈើចាត្រាវ ក្តារ ចំនួន ១១ សន្លឹក មិនទាន់វាស់វែង។
ក្រោយពីឃាត់ខ្លួនកម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀនឃើញថាវិជ្ជមាន(+)។ដោយមានការបង្គាប់ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រគល់ជនសង្ស័យទាំង២ នាក់ទៅកម្លាំងប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងតាមនីតិវិធី។ ចំពោះវត្ថុតាងរថយន្ត និង ឈើ រក្សាទុកនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាបណ្តោះអាសន្នរង់ចាំចំណាត់ការបន្ត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *