ព័ត៌មានសន្តិសុខសង្គម

ជនជាតិចិនម្នាក់ កំពុងធ្វើនំដាក់លក់ ស្រាប់តែឆ្លងចរន្តភ្លើងពីម៉ាស៊ីនធ្វើនំ ឆក់ស្លាប់ភ្លាមបង្កឲ្យភ្ញាក់ផ្អើល

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ វ័យប្រមាណជាង៣០ឆ្នាំ ជាបុគ្គលិកធ្វើការនៅហាងនំពាកុងធីង ខណៈកំពុងធ្វើនំសម្រាប់ដាក់លក់ស្រាប់តែឆ្លងចរន្តងគ្គិសនីបីម៉ាសុីនធ្វើនំ ស្លាប់មួយរំពេច។
ករណីឆក់ខ្សែភ្លើងនេះបង្កកាភ្ញាក់ផ្អើល នៅ នៅម្តុំហាងនំពាកុងធីង តាមផ្លូវលេខ ២១៥ កែងផ្លូវលេខ ២១៧ ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ប្រភពព័ត៌មានពីបុគ្គលិកនៅក្នុងហាងបានប្រាប់ឱ្យដឹងថា មុនកើតហេតុ បុរសជនជាតិចិនជាបុគ្គលិកផ្នែកខាងធ្វើនំកំពុងធ្វើនំដាក់លក់បន្ថែម។ ប៉ុន្តែខណៈពេលដែលកំពុងធ្វើនោះ សង្ស័យម៉ាសុីនធ្វើនំឆ្លងឆ្ងចរន្តភ្លើង បណ្តាលឱ្យឆក់បុរសចិនខាងលើស្លាប់ភ្លាមៗតែម្តង ។បន្ទាប់ពីនោះ សមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ រួចធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *