ព័ត៌មានអន្តជាតិ

ហេតុការណ៍បំផ្ទុះគ្រាប់បែក នៅស្ថានីយ៍រថភ្លើងក្នុងប្រទេសប៉ាគីស្ថាន បណ្ដាលឲ្យមនុស្សយ៉ាងតិច៦៤នាក់ ស្លាប់និងរងរបួស

ប៉ាគីស្ថាន៖ យោងតាមព័ត៌មានចុងក្រោយ យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួសក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែក នៅស្ថានីយ៍រថភ្លើង ក្នុងរដ្ឋធានី Quetta ខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៤។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថាពេលមានការផ្ទុះ រថភ្លើងមួយកំពុងរៀបចំចេញដំណើរពីស្ថានីយ៍នេះទៅកាន់ទីក្រុង Peshawar នៃខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។មន្ត្រីប៉ូលីសខេត្ត Balochistan លោក Mouzzam Jah Ansari បាននិយាយថា គោលដៅនៃការវាយប្រហារនេះគឺទាហានមកពីសាលាហ្វឹកហ្វឺនថ្មើរជើង ហើយអ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។កងទ័ពរំដោះ Baloch (BLA) ដែលជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនបានសារភាពថាបានធ្វើការវាយប្រហារនេះ ។ ក្រុម BLA គឺជាក្រុមឧទ្ទាមជនជាតិភាគតិចធំជាងគេបំផុតដែលបះបោរប្រឆាំងនឹងរដ្ឋាភិបាលប៉ាគីស្ថាន ដោយអះអាងថាខ្លួនកេងប្រវ័ញ្ចដោយអយុត្តិធម៌ចំពោះធនធានឧស្ម័ន និងរ៉ែដ៏សម្បូរបែបរបស់ខេត្ត។យោងតាមមន្ត្រីប៉ូលិសម្នាក់ទៀត លោក Muhammad Baloch នេះហាក់ដូចជាការបំផ្ទុះគ្រាប់បែកអត្តឃាត ហើយប៉ូលីសកំពុងធ្វើការស៊ើបអង្កេតសម្រាប់ព័ត៌មានបន្ថែម។
នៅក្នុងខែសីហាឆ្នាំនេះ មនុស្សយ៉ាងហោចណាស់ 73 នាក់ត្រូវបានសម្លាប់នៅក្នុងខេត្ត Balochistanបន្ទាប់ពីខ្មាន់កាំភ្លើងបំបែកខ្លួនបានវាយប្រហារស្ថានីយ៍ប៉ូលីស ផ្លូវរថភ្លើង និងផ្លូវហាយវេនៅទីនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *