កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាម និងក្រុមការងារបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានចុះពិនិត្យការរៀបចំទីតាំងសម្រាប់ប្រារព្វពិធីសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ឋផលនានា។
កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានបើកកិច្ចប្រជុំផែនការការពារ និងពិនិត្យរៀបចំទីតាំងសម្រាប់ប្រារព្វពិធីសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ឋផលនានា។
ជាមួយនោះបើកការរដ្ឋានកសាងផ្លូវគមនាគមន៍ ក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ពីធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោភូមិខេមរភូមិន្ទ មេបញ្ជការកងទ័ពជើងគោគ។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ មន្ទីរអង្គភាពជំនាញ បានបន្តចុះពិនិត្យមើលការដ្ឋានផ្លូវក្រាលកៅស៊ូDBST ១ខ្សែ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់៕