ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ សូមអំពាវនាវដល់ជនរងគ្រោះជាម្ចាស់ទូរស័ព្ទ ក្នុងហេតុការណ៍ចោរឆក់នៅចំណុចមុខហាងCHARLES & KEITH លើមហាវិថីព្រះសីហនុ(274) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២៤ សូមមកទទួលយករបសខ្លួនវិញ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ទូរស័ព្ទរបស់ជនរងគ្រោះនេះ ត្រូវសមត្ថកិច្ចដកហូតបានក្រោយចាប់ខ្លួនក្រុមជនសង្ស័យ។ ទូរស័ព្ទនេះម៉ាក Samsung Galaxy Note9 ពណ៌ប្រផេះ។
ដូច្នេះក្នុងករណីម្ចាស់ទូរស័ព្ទបានឃើញ សូមទំនាក់ទំនងផ្ទាល់មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលមានទីតាំងក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ (គល់ស្ពានក្បាលថ្នល់) ឬលេខទូរស័ព្ទ+855 11 949 797 ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន៕