ព័ត៌មានសន្តិសុខសង្គម

ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយឃើញរថយន្តមិនស្គាល់អត្តសញ្ញាណ បានដឹកសប្បុរសជនជាតិចិនម្នាក់យកមកទម្លាក់ចោល ហើយបើកទៅបាត់

រថយន្តដឹកសពបុរសជនជាតិចិនម្នាក់ យកមកទម្លាក់ចោលហើយបើកទៅបាត់

ភ្នំពេញ៖ភាពភា្ញក់មួយបានកើតឡើង ដោយឃើញរថយន្តមិនស្គាល់អត្តសញ្ញាណ បានដឹកសពបុរសជនជាតិចិនម្នាក់ យកមកទម្លាក់ចោលហើយបើកចេញបាត់។ហេតុការណ៍នេះនៅលើផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងៃទី១ខែមករាឆ្នាំ២០២៤។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្តមិនស្គាល់ម៉ាក បានបើកចូលមកកន្លែងកើតហេតុ ហើយក៏ឃើញបើកទ្វារទម្លាក់ជនរងគ្រោះ ជាជនជាតិចិនម្នាក់ចេញពីក្នុងរថយន្ត រួចបើករថយន្តគេចចេញបាត់។ពេលនោះអ្នកភូមិបានរាយការណ៍ ទៅសមត្ថកិច្ចសង្កាត់ទន្លេបាសាក់ឱ្យចុះមកពិនិត្យ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏ទាក់ទងទៅកម្លាំងនគរបាល ផ្នែកកោសល្យវិច័្ចយរាជធានីភ្នំពេញឱ្យចុះមកពិនិត្យសព។ផ្នែកជំនាញមិនទាន់បានបញ្ជាក់ពីមូលហេតុ នៃការស្លាប់ជនជាតិចិននោះនៅឡើយទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *