ព័ត៌មានសន្តិសុខសង្គម

បញ្ជូនចិន២នាក់ ប្រើកាំបិតចាក់ប្លន់រថយន្ត ពីបុរសខ្មែរទៅតុលាការ

ខេត្តព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ជនជាតិចិន២នាក់ដោយប្រើកាំបិតចាក់ប្លន់យករថយន្ដពីបុរសខ្មែរម្នាក់នៅស្រុកកំពង់សិលា ហើយបញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីរសៀលថ្ងៃទី៣ ខែកក្កដាថា ក្រោយពីទទួលព័ត៌មានភ្លាម លោកបានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ រហូតឈានដល់ចាប់ជនសង្ស័យជាតិចិន២នាក់។ពួកគេពាក់ព័ន្ធករណីប្រើប្រាស់កាំបិតចាក់ប្លន់រថយន្តពីជនជាតិខ្មែរម្នាក់។

លោកស្នងការបានបន្តថា ជនសង្ស័យ២នាក់-ឈ្មោះ JIN JR-HAN និង-ឈ្មោះ KANG JIH-YAO ឬឈ្មោះ SAE-E PHANSAK ជាឈ្មោះក្នុងលិខិតឆ្លងដែនថៃ (ជនជាតិចិនតៃវ៉ាន់ សញ្ជាតិថៃ)។ ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតរថយន្តម៉ាក ALPHARD ផ្លាកលេខកម្ពុជាC.K.7899 និងសម្ភារមួយចំនួន។

គួររំលឹកថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២ ខែកក្កដាឆ្នាំ២០២៣ ពលរដ្ឋបានរាយការណ៍ថា អ្នកបើករថយន្តម៉ាក ALPHARD ពណ៌ខ្មៅផ្លាកលេខកម្ពុជា C.K.7899 ដឹកភ្ញៀវជនជាតិចិន២នាក់ ពីភ្នំពេញមកខេត្តព្រះសីហនុ។មកដល់ស្ថានីយប្រេងតូតាល់ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ស្រាប់តែចិនទាំង២នាក់បានព្រួតគ្នាវាយ និងប្រើកំាបិតចាក់តៃកុងប្លន់យករថយន្ត រួចបានបើកគេចខ្លួនបាត់។ចំណែកជនរងគ្រោះត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។

ភ្លាមនោះកម្លាំងនគរបាលខេត្តព្រះសីហនុជាមួយនគរបាលចរាចរណ៍និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន បានឃាត់រថយន្តខាងលើ និងជនជាតិចិន២នាក់នៅបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ។ក្រោយមកផ្នែកនគរបាលបានយកសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *