ព័ត៌មានសន្តិសុខសង្គម

ស្ត្រីការ៉ាអូខេម្នាក់ ចងកសម្លាប់ខ្លួនក្នុងបន្ទប់មិនទាន់ដឹងពីមូលហេតុ

កណ្តាល៖ភាពភ្ញាក់ផ្អើលបានកើតឡើងដោយស្ត្រីបម្រើហាងខារ៉ាអូខេម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រេចចិត្តចងកស្លាប់នៅក្នុងបន្ទប់មិនទាន់ដឹងពីមូលហេតុ។
ករណីនេះនៅបន្ទប់ផ្ទះជួលលេខH5 ក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីយប់ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា នាងដែលធ្វើអត្តឃាតនោះឈ្មោះ ព្រុំ រ៉ា ហៅអាយ៉ា អាយុ២៩ឆ្នាំជាបុគ្គលិកខារ៉ាអូខេស្នាក់នៅបន្ទប់ផ្ទះជួលភូមិ-ឃុំខាងលើ។
បន្ទាប់ពីមានការសង្ស័យព្រោះមិនឃើញអាយ៉ាចេញទៅធ្វើការដូចរាល់ដងអ្នកជិតខាងក៏បានដើរសំដៅទៅរកបន្ទប់អាយ៉ា។ពេលទៅដល់បន្ទប់នាងក៏រុញទ្វារស្រាប់តែឃើញអាយ៉ាយកក្រម៉ាចងកជាប់ស្នួលវាំងននធ្វើអំពីដែកអ៊ីណុកស្លាប់បាត់ទៅហើយ។ក្រោយទទួលបានព័ត៌មាននេះផ្នែកស្ថាបណ្ណជំនាញសហការចុះពិនិត្យហើយបានបញ្ជាក់ថាស្ថានភាពសាកសពស្រុងឈាម ធ្មេញខាំអណ្តាត មានខ្មៅជុំវិញក ក្រៅពីនោះមិនមានអ្វីគួរឱ្យកក់សម្គាល់ឡើយ។
ការស្លាប់ស្ត្រីខារ៉ាអូខេនេះមិនទាន់មានប្រភពណាមួយបញ្ជាក់ឱ្យដឹងពីមូលហេតុនៅឡើយ។ប៉ុន្តែសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមូលហេតុនៃការចងកនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *