ព័ត៌មានជាតិ

មន្ទីរព័ត៌មានខេត្តព្រះវិហារ សរុបការងារត្រីមាសទី២ ឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត

 

ព្រះវិហារ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២បានប្រជុំបូកសរុបលទ្ធផល ការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២។កិច្ចប្រជុំនេះក្រោមវត្តមានលោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត។

លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តី នៃការិយាល័យទាំង៥របស់មន្ទីរ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់តាមការិយាល័យនីមួយៗ។

ជាមួយគ្នានេះផងដែរ លោកស្រីប្រធានមន្ទីរ ក៏បានជម្រុញបន្ថែមដល់មន្រ្តីជំនាញទាំងអស់ បន្តយកចិត្តទុកដាក់ បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មានឱ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឲ្យបានល្អក្នុងការផលិតព័ត៌មានឲ្យបានច្រើន ជាពិសេសត្រូវរកដំណោះស្រាយរាល់បញ្ហាប្រឈមនានា ដែលកើតឡើងនៅរាល់សកម្មភាពការងារ។

លោកស្រីបានសំណូមពរ និងផ្តាំផ្ញើរដល់មន្រ្តីរាជការ នៃមន្ទីរព័ត៌មានទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីការពារជំងឺកូវីដ-១៩ ជាពិសេសការរីករាលដាលឡើងវិញនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍សារជាថ្មី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *