ព័ត៌មានសន្តិសុខសង្គម

បញ្ជូនប្រុសស្រី៩នាក់ ទៅតុលាការ ពាក់ព័ន្ធលែងល្បែងស៊ីសងខុសច្បាប់

ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារ បានឃាត់ខ្លួនប្រុសស្រីចំនួន៩នាក់ ពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់ និងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា កាលពីថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៣ កម្លាំងជំនាញបានឃាត់ខ្លួនប្រុសស្រីចំនួន៩នាក់ នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តវិហារករណីលេងល្បែងស៊ីសងខុសច្បាប់ រួចយកទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងមាន គ្រាប់ខ្លាឃ្លោកចំនួន៥២គ្រាប់-ចានសម្រាប់ក្រឡុកខ្លាឃ្លោកចំនួន៦-តេឡេបញ្ជាមេអាប៉ោង៣-បៀរ២ហ៊ូ-ទូរសព្ទដៃ៨គ្រឿង-ម៉ូតូ៧គ្រឿងនិងសម្ភារល្បែងមួយចំនួនទៀត។ក្រោយពីសាកសួរផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទាំង៩នាក់និងវត្ថុតាងទៅតុលាការចាត់ការតាមច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *