ស្វាយរៀង៖កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀងកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២២បានចុះបង្ក្រាបនិងរុះរើឧបករណ៍នេសាទល្មើសច្បាប់រួចយកទៅដុតកម្ទេចចោល។
មន្ត្រីខណ្ឌរដ្ឋបាលជលផលបានឱ្យដឹងថា ការចុះបង្ក្រាបនិងរុះរើឧបករណ៍នេសាទប្រភេទ លូស្បៃមុងនេះបានធ្វើឡើងនៅម្តុំស្ពានតាហោស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ករណីចុះបង្ក្រាបនិងរុះរើជាលទ្ធផល ដកហូតលូស្បៃមុងចំនួន២៥មាត់ លបកន្ទុយកណ្តុរចំនួន៥ប្រវែង៦០ម៉ែត្រ របាំងស្បៃមុងចំនួន១.០៥០ម៉ែត្រនិងបង្គោលចំនួន៥០០ដើម។
នៅរសៀលថ្ងៃដដែលអាជ្ញាធរក្រុងស្វាយរៀងនិងកម្លាំងចម្រុះបានយកឧបករណ៍នេសាទល្មើសច្បាប់ទាំងនោះទៅដុតកម្ទេចចោលទាំងអស់៕