ព័ត៌មានសន្តិសុខសង្គម

កំពុងស្វែងរករថយន្ត បើកបុកម៉ូតូឲ្យបុរសម្នាក់ស្លាប់

កំពង់ស្ពឺ៖សមត្ថកិច្ចកំពុងស្វែងរកអ្នកបើកបររថយន្តបុកម៉ូតូឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅត្រង់ភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី២៨ខែមីនា។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះភឿន ញ៉ា អាយុ២៧ឆ្នាំ នៅភូមិស្វាយទឹកឫស្សី ឃុំមានជ័យ ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។មុនកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាផ្លាកលេខកំពង់ស្ពឺ 1H-6459តាមផ្លូវខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកដំណើរបញ្ច្រាស់គ្នាបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យខាងម៉ូតូបែកក្បាលស្លាប់តែម្តងហើយរថយន្តបើករត់បាត់។
ក្រោយកើតហេតុមន្ត្រីនគរបាលបានយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែនដើម្បីស្រាវជ្រាវរករថយន្តបង្កមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *