ព័ត៌មានសន្តិសុខសង្គម

ចាប់រថយន្ត០២គ្រឿង ដឹកពងទាជិត៧ម៉ឺនគ្រាប់ អត់លិខិតអនុញ្ញាត នាំមកពីវៀតណាម

 

ភ្នំពេញ៖ កម្លាំងជំនាញបានស្ទាក់ចាប់ រថយន្ត២គ្រឿងដឹកពងទា ជិត៧ម៉ឺនគ្រាប់ដែលនាំមកពីប្រទេសវៀតណាម អត់មានលិខិតអនុញ្ញាត តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវកាលពីថ្ងៃទី២៩ ខែតុលា។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ សហការជាមួយផ្នែកផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ បានស្ទាក់ចាប់រថយន្តចំនួន២គ្រឿង ដែលដឹកពងទាជិត៧ម៉ឺនគ្រាប់ អត់មានលិខិតអនុញ្ញាត នាំមកពីវៀតណាម ប្រុងយកលក់ចែកចាយតាមទីផ្សារកម្ពុជា។

មន្ត្រីដដែលបានបន្តថា រថយន្តទី១ ប្រភេទដឹកអ្នកដំណើរផ្លាកលេខភ្នំពេញ2D-1120 ដឹកពងទាចំនួន២០.១០០គ្រាប់។រថយន្តទី២ ផ្លាកលេខភ្នំពេញ2N-8510 ដឹកពងទាចំនួន ៤៥.៩០០គ្រាប់។ក្រោយពីឃាត់រថយន្តទាំង២គ្រឿងនោះរួច ក្រុមការងារជំនាញបាននាំយកវត្ថុតាងខាងលើ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *