ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្តស្រុកឯកភ្នំ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការបស់តុលាការ

(បាត់ដំបង) អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង​ វេលា​ម៉ោង ១:០០នាទី នៅថ្ងៃទី០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ឯកភ្នំ បានអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១៨២ ត.ព្រ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ របស់លោក ញាណ សុវណ្ណចៅក្រមជំនុំជំរះ នៃ​សាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទ ឈ្មោះ យ៉ុន ងា ភេទប្រុស អាយុ៣៤ ឆ្នាំមុខរបរ នេសាទត្រី ទីលំបច្ចុប្បន្ន រស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ដោយជាប់ចោទពីបទ ប៉ុនប៉ងប្រព្រឹត្ដអំពើលួចដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ យកមកឃុំខ្លួន ដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញាតិ្ដ មាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

បច្ចុប្បន្ន ជនត្រូវចោទ កំពុងចាត់ការបន្ត តាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *