ព័ត៌មានសន្តិសុខសង្គម

និងនាំជនសង្ស័យ ពាក់ព័ន្ធករណីឆក់កាបូបនិងថេបភ្លេត ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌជ្រោយចង្វាកាលពីទី១ ខែកុម្ភៈបានចុះស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ករណីឆក់កាបូបនិងថេបប្លេតហើយត្រៀមបញ្ជូនទៅតុលាការ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ធីម សុខឡេង អាយុ២០ឆ្នាំនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាធ្វើជាងមាស។ជនសង្ស័យបានឆក់កាបូបនិងថេបប្លេតម៉ាកសាំស៊ុងនៅតាមផ្លូវជាតិលេខ៦A ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ជនរងគ្រោះឈ្មោះខៀវ ធីតា ភេទស្រី នៅភូមិសង្កាត់ខាងលើជាបុគ្គលិកក្រុមហ៊ុន។
វត្ថុតាងដកហូតម៉ូតូម៉ាកហុងដាផ្លាកលេខភ្នំពេញ1IO-9442 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព-កាបូបម៉ាកLV -ប័ណ្ណក្រីក្រ-ថេបប្លេតមួយគ្រឿងជារបស់ជនរងគ្រោះ។ជនសង្ស័យខាងលើត្រូវនគរបាលខណ្ឌជ្រោយចង្វាកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *