ព័ត៌មានសន្តិសុខសង្គម

បញ្ជូនមនុស្ស១៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

មណ្ឌលគីរី៖កម្លាំងនគរបាលស្រុកចំនួន២កាលពីយប់ថ្ងៃទី៣១ ខែមករាបានចុះបង្ក្រាបករណីគ្រឿងញៀននិងចាប់ជនសង្ស័យចំនួន១៣នាក់បញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលស្រុកបរកែវនិងនគរបាលស្រុកអូយ៉ាដាវបានចុះចាប់ជនសង្ស័យចំនួន១៣នាក់និងដកហូតគ្រឿងញៀនចំនួន២០ថង់ និងប្រភេទគ្រាប់ពណ៌ផ្កាឈូកចំនួន៩គ្រាប់នៅចម្ការកៅស៊ូក្នុងភូមិជ្រៀក ឃុំលុឃុង ស្រុកបរកែវ។
បុរសសង្ស័យឈ្មោះឆុង រ៉ាយុទ្ធ-ធឿ ប៊ុនថន-ឃីបញ្ញាវ័ន្ត-រម៉ាម ភារុណ-ឡុង ប្រុស-សារ៉ាឆយ- ចក់ រី-រ៉េត រ៉ន-ហេងប៊ុន យ៉ាង-ផូកអៀប-វ៉ាន់អូន-ឡេះរំលី-និងឈ្មោះរម៉ាស់ញ៉ៅ។ពួកគេមានអាយុពី១៥ដល់៣៥ឆ្នាំជាជនជាតិដើមភាគតិចទំពួននិងជនជាតិខ្មែរនៅខេត្តមណ្ឌលគិរី។
វត្ថុតាងដកហូតមេតំហ្វីតាមីនអាយចំនួន១៩ថង់-ប្រភេទគ្រាប់ពណ៌ផ្កាឈូកចំនួន៩គ្រាប់ ទូរសព្ទដៃ១០គ្រឿង-ម៉ូតូ៧គ្រឿង-ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង-ឧបករណ៍សេពគ្រឿងញៀន និងថង់ច្រកគ្រឿងញៀនមួយចំនួន។ជនសង្ស័យនិងវត្ថុតាងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *