ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិចិនប្រុសស្រី៣នាក់និងខ្មែរម្នាក់ករណី លួចឆ្លងដែនខុសច្បាប់

 

ព្រះវិហារ៖កម្លាំងនគរបាលស្រុកឆែប បានឃាត់ខ្លួនជនជាតិចិន ប្រុសស្រី៣នាក់និងខ្មែរម្នាក់ ករណីលួចឆ្លងដែនខុសច្បាប់។ការឃាត់ខ្លួនជនសង្ស័យ នៅក្នុងមូលដ្ឋានស្រុកឆែប កាលពីល្ងាច ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែប បានបានរាយការណ៍ជូនគណៈបញ្ជាការឯកភាពស្រុកឆែបជ្រាបថា កម្លាំងអធិការដ្ឋាននគរបាល ស្រុកឆែបបានឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣នាក់ និងខ្មែរម្នាក់ដែល បានលួចឆ្លងដែនខុសច្បាប់។

លោកអធិការនគរបាលស្រុកឆែបបានបន្តថា ពេលសមត្ងកិច្ចឃាត់ខ្លួនមានទាំង រថយន្តមួយគ្រឿងផងជាមធ្យោបាយដឹកជញ្ជូន ។ចំណែកម្ចាស់រថយន្តឈ្មោះ-រ៉ុម ចំរើន អាយុ៣៥ឆ្នាំជនជាតិខ្មែរជាអ្នកបើកបរ។ រីឯជនបរទេស៣នាក់ឈ្មោះ shi jia yu ភេទស្រីអាយុ ២០ឆ្នាំ-ឈ្មោះ Tang Jian hang អាយុ២៤ឆ្នាំ និងឈ្មោះ Li jie shuai អាយុ២៥ឆ្នាំពួកគេ៣នាក់ជាជនជាតិចិន។

ក្នុងនោះសមត្ថកិច្ចបានដកហូតបណ្តោះអាសន្ន មានសម្ភារ-លុយ៣០ដុល្លារ-លុយខ្មែរ ចំនួន១៨.០០០រៀល-ទូរសព្ទចំនួន៤គ្រឿង។-រថយន្តមួយគ្រឿង ម៉ាក ALPHARD ពណ៍ខ្មៅផ្លាកលេខ ភ្នំពេញ2BH-7798 ១គ្រឿង។ក្រោយពីឃាត់ខ្លួននិងសាកសួររួច កម្លាំងជំនាញបានប្រគល់ជូន ផ្នែកការិយាល័យអន្ទោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *