(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា និងពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផល រយ:ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត ជាង ៥០ ម៉ឺននាក់ ។
ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា
ការប្រារព្ធពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៌ផលិតផល ក្នុងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរណ៍ចូលរួមទស្សនា ចំនួន ១៥៧.៤៦៥នាក់ ក្នុងនោះបរទេស: ៧១នាក់ ។
ចំណែកការប្រារព្ធពិធីនៅថ្ងៃទី ២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣៥១,៦០៨ នាក់ ក្នុងនោះភ្ញៀវបរទេស ៣១៨ នាក់។ ដូច្នេះ សរុបភ្ញៀវទេសចរណ៍ទាំង ២ថ្ងៃ មានចំនួន ៥០៩,០៧៣ នាក់ បរទេស ចំនួន ៣៨៩ នាក់ ៕