Uncategorized

ពលរដ្ឋបានពុលទឹកដែលហូរពីការបាញ់ថ្នាំដាក់ចម្ការឪឡឹកចំនួន ៣៤នាក់ស្លាប់ ២ នាក់


​ភ្នំពេញៈ​នៅ​ខេត្តកំពង់ឆ្នាំង​មាន​ករណី​ពុល​ទឹក​ដែល​ហូរ​ពី​ការបាញ់​ថ្នាំ​ដាក់​ចម្ការឪឡឹក​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៣៤​នាក់​ដឹក​យកទៅ​សង្គ្រោះ​និង​ពីរ​នាក់​បាន​ស្លាប់​។​ករណីនេះ​បានកើត​ឡើង​នៅ​ចម្ការឪឡឹក​ភូមិ​ជី​ប្រ៉​ង​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​កាលពី​ព្រលប់​ថ្ងៃទី​២៨​ខែវិច្ឆិកា​នេះ​ថាៈ​មាន​ករណី​ពុល​ទឹក​ដោយសារ​ថ្នាំ​បាញ់ នៅ​ចម្ការឪឡឹក​។​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ដក​ទឹក​អណ្តូង​មក​ផឹក​ក៏​បណ្តាលឱ្យ​ពុល​ជា​បន្តបន្ទាប់​សរុប​ចំនួន​៣៤​នាក់​។​ក្នុងនោះ​ស្លាប់​ពីរ​នាក់​និង​អ្នកមាន​អាកា​រៈ​ធ្ងន់​១១​នាក់​នៅ​មណ្ឌល​សុខភាព​អភិវឌ្ឍន៍​មាន​បុរស​ចំនួន​២២​នាក់​កំពុង​សង្គ្រោះ​បឋម​។​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​កំពុង​បញ្ជូន​អ្នកមាន​អា​ការៈពុល​ធ្ងន់ ចំនួន​៤​នាក់​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ​។​

​ប្រភព​បាន​បន្តថាៈ​ចំពោះ​ពលរដ្ឋ​ដែល​រង​ការពុល​ទឹក​អណ្តូង​នេះ​អាជ្ញាធរ​មិនទាន់បាន​បញ្ជាក់​ឈ្មោះ​នៅ​ទីលំនៅ​ឱ្យដឹង​នៅឡើយ​ទេ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​ក្រុមការងារ ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ។​

​ជាមួយ​នោះ​រួម​ដំណើរ​ដោយ​លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល និង​លោក​វេជ្ជបណ្ឌិត ង៉ូ​វ កាង អគ្គាធិការរង នៃ​អគ្គាធិការដ្ឋាន ក្រសួងសុខាភិបាល ធ្វើដំណើរ​ចុះជួយ​ពិនិត្យ និង​អន្តរាគមន៍​ជួយ​ជាបន្ទាន់​។ ដោយ​តម្រូវឱ្យ​ធ្វើដំណើរ ទាំងយប់​នេះ និង​បាន​ពិភាក្សា ជាមួយ​អភិបាលខេត្ត​កំពង់ឆ្នាំង​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *