Uncategorized

ករណីពលរដ្ឋពុលស្រាសស្លាប់ ៤នាក់និងជាង ៦០នាក់បានបញ្ជូនទៅសង្គ្រោះបន្ទាន់

 

​ខេត្តកំពង់ឆ្នាំង​:​ករណី​ពុល​ស្រាស​និង​ស្រាថ្នាំ​បានកើត​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង​បាន​បណ្ដាលឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​បាន​ស្លាប់​និង​ជាង​៦០​នាក់​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពេទ្យ​បង្អែក​ខេត្ត​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកលក់​ស្រាស​,​ស្រាថ្នាំ​ចំនួន​៣​នាក់មក​សាកសួរ​នៅ​អធិការ​នគ​បាល​ស្រុក​ទឹកផុស​ជុំវិញ​ការពុល​ស្រា​នេះ​។​
​លោក​សូត្រ​សង់​អភិបាលស្រុក​ទឹកផុស​បានឱ្យដឹង​កាលពី​យប់​ថ្ងៃទី​២៨​វិច្ឆិកា​២០២០​ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជាង​២​រសៀល​ថ្ងៃទី​២៨​វិច្ឆិការ​២០២០​គ្រា​ដែល​អ្នកភូមិ​មានការ​ជ្រួលច្របល់​។​សមត្ថកិច្ច​និង​អាជ្ញាធ​មូលដ្ឋាន​ចុះ​ទៅដល់​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះ​ភ្លាមៗ​។​

​លោក​វេជ្ជបណ្ឌិត​ប្រាក់​វ៉ុ​ន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ប្រជាពលរដ្ឋ​៤​នាក់​បាន​ស្លាប់​។​ក្នុងនោះ​ស្លាប់​នៅតាម​ផ្លូវ​ចំនួន​២​នាក់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​និង​២​នាក់​ទៀត​បាន​ស្លាប់​នៅឯ​មូលដ្ឋាន ។
​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​បន្តថា​ពេលនេះ​ជនរងគ្រោះ​ពុល​ស្រាស​,​ស្រាថ្នាំ​ត្រូវបាន​ដឹក​មក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​គ្រា​ដែល​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​និង​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ក៏មាន​វត្តមាន​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​នេះ​ដើម្បី​តាមដាន​ការវិវត្តន៍​នៃ​ជនរងគ្រោះ​ដោយសារ​ការពុល​ស្រាស​នេះ​។​

​លោក​វេជ្ជបណ្ឌិត​ប្រាក់​វ៉ុ​ន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​សរុប​ចំនួន ៦៣​នាក់ បាន​ពុល​ស្រាស និង​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​៥៧​នាក់​។​ក្នុងនោះ​ធ្ងន់​៦​នាក់ ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ៤​នាក់ និង​ស្លាប់​នៅតាម​ផ្លូវ​២​នាក់ និង​នៅឯ​មូលដ្ឋាន​ស្លាប់ ២​នា​កទៀត​។​

​សេចក្តីរាយការណ៍​ពី​មន្ទីរ​ទេ​ព្យ​ស្រុក​ទឹកផុស​បានឱ្យដឹងថា ជន​ដែល​រងគ្រោះ​នៅក្នុង​ភូមិ​ដំ​រិ​ប​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស មាន​ចំនួន ៣​នាក់ និង​នៅ​ភូមិ​ខាងក្រោយ​វត្ត ក្នុង​ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស​ចំនួន ៦១​នាក់​បាន​បញ្ជូន​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​អស់ហើយ​។​ឥឡូវនេះ​កំពង់​ស្ថិតក្នុង​ការតាមដាន​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។​

​សូមបញ្ជាក់ថា​នៅ​យប់​ថ្ងៃទី​២៨​ខែវិច្ឆិកា​២០២០​នេះដែរ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រសួងសុខាភិបាល​បាន​នាំយក​ថ្នាំបន្សាប​មក​ប្រគល់ជូន​អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏ដូចជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ចំនួន​មួយ​១.០០០​ដប​សម្រាប់​ព្យាបាល​ដល់​ជនរងគ្រោះ​ដោយសារ​ការពុល​ស្រាស​,​ស្រាថ្នាំ​នេះ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *