ខេត្តកំពង់ឆ្នាំង:ព័ត៌មានបន្ថែមពីខេត្តកំពង់ឆ្នាំង គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៩ខែវិច្ឆិកានេះ អ្នកពុលស្រាសនៅស្រុកទឹកផុសបានបញ្ជូនបន្ថែមចំនួន៣៥នាក់ទៀតទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ដូច្នេះសរុបរួមពីថ្ងៃទី២៨ផងគឺអ្នកពុលស្រាកសបានកើនឡើង មានចំនួនសរុប១០១នាក់។
ក្នុងនោះបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តចំនួន២នាក់និងស្លាប់នៅឯមូលដ្ឋានចំនួន២នាក់និងបញ្ចូនទៅមន្ទីរពេទ្យភ្នំពេញ៥នាក់។នេះបើយោងតាមរបាយការណ៍របស់លោកប្រាក់វ៉ុនប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅម៉ោង១០ព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០នេះ៕សហការី