Uncategorized

កម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងផលិតបារីគ្មានច្បាប់អនុញ្ញាត

 

​​ភ្នំពេញ​៖​រោងចក្រ​ផលិត​បារី​នៃក្រុមហ៊ុន​ចិន​មួយកន្លែង​គ្មាន​ច្បាប់​អនុញ្ញាត យីហោ BPA ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​អង្គ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​​កម្លាំង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយ​កម្លាំង​មូលដ្ឋាន​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​បង្ក្រាប​ដកហូត​បានជា​ច្រើន​កេស​ឃាត់​ទាំង​ថៅកែ​ម្ចាស់​ក្រុមហ៊ុន កាលពី​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​។​

​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​រោង​ចក្រ​ផលិត​បារី​គ្មាន​ច្បាប់​ខាងលើ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត​ក្លែងក្លាយ ក្រសួងមហាផ្ទៃ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​តាម​សមត្ថកិច្ច​បានឱ្យដឹងថា ទីតាំង​ក្រុមហ៊ុន​ខាងលើ ផលិត​បារី​ចិន ច្រើន​ម៉ាក យីហោ អស់​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​មាន​កម្មករ​បម្រើ​ការងា​រ​ជាង​១០០​នាក់​ហើយ។​ក្រោយពី​សមត្ថកិច្ច​ជំនាញ​អង្គភាព​ពាក់ព័ន្ធ​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ថា​ការផលិត​បារី​របស់​ក្រុមហ៊ុន​មួយ​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម រកឃើញ​ជនជាតិ​ចិន​ចំនួន​១៤​នាក់ ជនជាតិ​វៀតណាម​ចំនួន​៣​នាក់ ស្នាក់នៅ និង​ធ្វើ​ការងារ​អត់​ច្បាប់ នោះ​សមត្ថកិច្ច​ឃាត់ខ្លួន ។​

​ដោយឡែក​កម្មករ​ជា​ជនជាតិខ្មែរ​ជាង​១០០​នាក់​ត្រូវបាន​សមត្ថកិច្ច​សហកា​រ​ជាមួយ​ក្រសួង​ការងារ​ស្រង់​ឈ្មោះ​ដើម្បី​រៀបចំ​បើក​ប្រាក់ខែ​ហើយ​មិនអាច​បន្តការងារ​នៅ​ទីនោះ​បាន​ទៀត​ទេ​។​ព្រោះថា​រោងចក្រ​ត្រូវបាន​សម្រេច​ផ្អាក​ការងារ​លែងឱ្យ​ដំណើរការ​ទៀតហើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *