Uncategorized

បុរសម្នាក់បើកម៉ូតូធ្លាក់ចូលក្នុងលូទឹកបណ្ដាលឱ្យស្លាប់

 

​សៀមរាប​៖​បុរស​ជា​គ្រូបង្រៀន​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​ម៉ូតូ​ធ្លាក់​ចូលក្នុង​លូ​បណ្ដាល​ឱ្យស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិក​ញ្ច​ន់​រុន​ឃុំ​ប្រាសាទ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​៦​និង​៣០​ព្រឹក​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ​ឡុ​ក​ក្រូច​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​គ្រូបង្រៀន​រស់នៅ​ភូមិ​គោក​ភ្នំ​ឃុំ​វ៉ារិន​ស្រុក​វ៉ារិន​ខេត្តសៀមរាប​។​ករណីនេះ​ជនរងគ្រោះ​បើក​ម៉ូតូ​ធ្លាក់​ក្នុង​លូទឹក​ដោយ​ខ្លួនឯង​បណ្ដាលឱ្យ​ស្លាប់​តែម្ដង​។​បច្ចុប្បន្ន​សព​ជនរងគ្រោះ​និង​ម៉ូតូ​ប្រគល់ឱ្យ​ក្រុមគ្រួសារ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *