កំពតៈ កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ អ្នករួមការងារ បានប្រទះឃើញមិត្តភក្តិរបស់ខ្លួន ស្លាប់ក្នុងបន្ទប់ដេក បង្កការភ្ញាក់ផ្អើលនៅលើភ្នំបូកគោ ត្រង់ចំណុចរោងកម្មករ ខាងជើងអគារទី៩ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត រហូតតម្រូវឱ្យសមត្ថកិច្ចជំនាញ ចូលរួមធ្វើកោសលវិច័យ ដើម្បីស្វែងរកការពិត។
លោកវរសេនីយ៍ទោ ស៊ូ ប៊ុនធឿន អធិការនគរបាល ស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថាៈ សពជនរងគ្រោះ ឈ្មោះ នួន ម៉ុន ហៅ វុធ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកំពង់ក្រុង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។ តាមរយៈការធ្វើកោសល្យវិច័យ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថាៈ ជនរងគ្រោះ បានស្លាប់ដោយសារខ្យល់គរគឺមិនមានពាក់ព័ន្ធនឹងករណីឃាតកម្ម បង្កឡើងដោយជនណាម្នាក់ឡើយ៕