Uncategorized

ផ្ទះពលរដ្ឋចំនួន៤ល្វែងត្រូវភ្លើងឆេះអស់ទាំងស្រុងនៅខណ្ឌចំការមន

 

​ភ្នំពេញ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ល្វែង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​ទោះ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ក្តី​។​ហេតុការណ៍​បានកើត​ឡើង​នៅក្នុង​ភូមិ​១​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​ផ្ទះ​រង​នូវ​អគ្គិភ័យ​ឆាបឆេះ​មាន​ចំនួន​៤​ល្វែង​ក្រោម​ថ្ម​ឈើ​លើ​ជាប់ៗ​គ្នា​ដោយ​ផ្ទះ​ទី​១​និង​ទី​២​មាន​លក់​បាយ​ម្ហូប​កាហ្វេ​ពេលព្រឹក​និង​ផ្ទះ​ទី​៣​មាន​លក់​ចាបហួយ​ផ្ទះ​ទី​៤​មាន​លក់​នំកង ត្រូវ​រងគ្រោះ​អគ្គ​ភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​។​ប្រភព​ដដែល​បាន​បន្តថាៈ​មុនពេល​កើតហេតុ​គេ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្សែង​ខ្មួរ​ខ្មាញ់​ទើប​បង្ក​ការភ្ញាក់ផ្អើល​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ព​ន្ល​ត​អគ្គិភ័យ​ជាច្រើន​គ្រឿង​មក​អន្តរាគមន៍​។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ក្នុង​ហេតុការណ៍​នេះ​រថយន្ត​ព​ន្ល​ត​អគ្គិភ័យ​មក​ចំនួន​២១​គ្រឿង​និង​ប្រើប្រាស់​អស់​ចំនួន​១៧​គ្រឿង​អគ្គិភ័យ​ក៏​រលត់​ទាំងស្រុង​តែម្តង​។​ចំពោះ​ផ្ទះ​ចំនួន​៤​ល្វែង​ដែល​ឆេះ​នេះ​គឺ​បាន​ខូចខាត​ទាំងស្រុង​។​តែ​មិនទាន់​ដឹង​ពី​ទំហំ​នៃ​ការខូចខាត​នៅឡើយ​និង​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។​ចំពោះ​មូលហេតុ​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​មកពី​ឆ្លង​ចរន្តអគ្គិសនី​៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *