Uncategorized

តំណាងរាស្ត្រ១រូបនិងមន្ត្រីធំ២រូបបានឆ្លងកូវីដ១៩ក្រោយពាក់ព័ន្ធជាមួយគណៈប្រតិភូហុងគ្រី

 

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០២០​ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ដោយ​បញ្ជាក់ថា​៖​មាន​មន្ដ្រី​ចំនួន​៣​រូប​ទៀត​វិជ្ជមាន​កូ​វីដ​-១៩​។​

ពួកគាត់ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​ក្នុងការ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ព្រឹត្តិការណ៍ ៣​វិច្ឆិកា​កន្លងទៅ​។​
​មនុស្ស​ទាំង​៣​នាក់​ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ទី​១៖​លោក​សួស​យ៉ា​រ៉ា​តំណាងរាស្ដ្រ​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​ទី​២៖ លោក សរ ចិ​ត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទី​៣៖ ឯកអគ្គរដ្ឋទូត​ហុង​គ្រី ប្រចាំ​កម្ពុជា​។​

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា ករណី​សរុប​ដែល​បាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា គិត​ត្រឹម​ម៉ោង​៥​ល្ងាច ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​ចំនួន​៤​នាក់​។​
​ក្រុមការងារ​ក្រសួងសុខាភិបាល​កំពុង​បន្ត​ការយក​វត្ថុ​សំណាក​អ្នក​ប៉ះពាល់​លើក​ទី​២​និង​កំពុង​រង់ចាំ​លទ្ធផល​ដែល​ត្រូវ​ផ្តល់​មក​ក្រសួង​ជា​បន្តបន្ទាប់​។ នៅពេល​ធ្វើការ​វិភាគ​រួច ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្រសួង​នឹង​បន្ត​ជូនដំណឹង​ជូន​សាធារណជន​បន្តទៀត​នៅពេល​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *