Uncategorized

ស្ទូចរថយន្តកុងតឺន័រដែលបើកបុករនាំងចែកទ្រូងផ្លូវទៅមុខលេងរួច

 

ព្រះសីហនុ៖រថយន្តដឹកកុងតឺន័រមួយគ្រឿងបានបុករះក្បាលនាគរនាំងទ្រូងផ្លូវជាតិលេខ៤បណ្តាលឱ្យខូចខាតរថយន្តនិងសម្បត្តិសាធារណៈយ៉ាងដំណំ។ករណីនេះកើតឡើងលើដងផ្លូវជាតិលេខ៤ក្នុងប្រជុំជនផ្សារវាលរេញម្តុំខាងមុខសាលាស្រុកព្រៃនប់កាលពីរំលងអាធ្រាត្រចូលថ្ងៃទី៨មករា២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តនេះទំនងជាបើកបរក្នុងល្បឿនលឿនទើបបណ្ដាលឱ្យបុកខូចខាតក្នុងស្ថានភាពធ្ងន់ធ្ងរដូចនេះតែសំណាងល្អមនុស្សរងគ្រោះថ្នាក់ទេ។នៅព្រឹកថ្ងៃទី៨ខែមករានេះ សមត្ថកិច្ចជំនាញនឹងចាត់ចែងស្ទូចយកទៅរក្សាទុកដោះស្រាយជាក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *