ភ្នំពេញ៖(ព័ត៌មានបន្ថែម)អគ្គិភ័យដែលឆេះផ្ទះពលរដ្ឋកាលពីព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នៅផ្លូវ៣៦៧កែង៦៣១ស្ថិតក្នុងក្រុមទី១៥ភូមិព្រែកសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅនោះបានរលត់ទៅវិញហើយក្រោយមានការអន្ដរាគមន៍ជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច។
នាយការិយាល័យនគរបាលបង្ការនិងពន្លត់អគ្គិភ័យនៃនគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯកព្រហ្មយ៉នបានឱ្យដឹងថាៈម្ចាស់ផ្ទះរងគ្រោះឈ្មោះឡាំងអ៊ាបខេងអាយុ៤៩ឆ្នាំ។ប្រភេទផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះធ្វើពីឈើប្រក់ស័ង្កីនៅជាន់ទី២ ទំហំ៥គុណ១៦ម៉ែត្រ។
លោកវរសេនីយ៍ឯកព្រហ្មយ៉នបានបន្តថាៈក្នុងប្រតិបត្តិការជួយសង្គ្រោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន២៨រថយន្ត។ក្នុងនោះរថយន្តបង្ការនិងពន្លត់អគ្គិភ័យចំនួន៨គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១៦រថយន្យ។រថយន្តក្រសួងមហាផៃ្ទចំនួន២គ្រឿងប្រើប្រាស់ទឹកអស់២គ្រឿង។រថយន្តកងរាជអាវុធហត្ថចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់៣រថយន្ត។រថយន្តទីក្រុងកោះពេជ្រចំនួន៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត។រថយន្តបុរីប៉េងហ៊ួតចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២ឡានរថយន្ត។រថយន្តជ្រោយចងា្វរចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត។
ក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេគឺភ្លើងបានបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះដែលឆេះនោះតែប៉ុណ្ណោះ។សមត្ថកិច្ចនៅបន្តតាមស្រាវជ្រាវរកការពិតពីករណីឆេះនេះ៕សហការី