Uncategorized

សមត្ថកិច្ចចាប់ជនសង្ស័យ១៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកគូលែន

 

ខេត្តព្រះវិហារ​៖​ជនសង្ស័យ​ចំនួន​១៤​នាក់​ដែល​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ត្រូវ​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​បញ្ជូនទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​យ៍​ឆ​យ​បូ​រិ​ន​ស្នងការរង​និង​ជា​នាយសេនាធិការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​ចំនួន​១៤​នាក់​ដែល​ពាក់ព័ន្ធ​ករណី​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​បាន​បញ្ជូនទៅ​តុលាការ​ហើយ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បន្តថាៈ​ដោយ​អនុវត្តន៍​តាម​បទបញ្ជារ​និង​ការណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជាមួយ​នគរបាល​ក្រុង​ព្រះវិហារ​និង​នគរបាល​ស្រុក​គូលែន​។​សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​។​ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៤​នាក់​និង​សម្ភារ​មួយចំនួន​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *