Uncategorized

កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តចេញអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបង្កើតនិងទប់ស្កាត់កូវីត១៩

ភ្នំពេញ៖ដោយមានការប្រគល់ភារកិច្ចពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែចេញផ្សព្វផ្សាយ នូវសេចក្ដីណែនាំតាមរយៈសារសំឡេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរាដ្ឋាភិបាល។

ជាក់ស្តែងនៅថ្ងៃទី៧ និងទី៨ ខែធ្នូនេះ ម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីភ្នំពេញ ចំនួន១២គ្រឿង បំពាក់ដោយគ្រឿងឧគ្ឃោសនស័ព្ទបំពងសំឡេង នៅតែបន្តចេញផ្សព្វផ្សាយ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនូវជំងឺ កូវីដ-១៩នេះឲ្យបានខ្ពស់បំផុត ពិសេសចូលរួមទប់ស្កាត់កុំឲ្យមេរោគកាចសាហាវមួយនេះ ឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាដាច់ខាត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *