Uncategorized

អំពើឃាតកម្មដោយជនមិនស្គាល់មុខកាប់បុរសម្នាក់ឱ្យស្លាប់នៅស្រុកកំពង់ត្រឡាច

 

​ខេត្តកំពង់ឆ្នាំង​៖​កាលពី​រសៀល​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​អ្នកភូមិ​បាន​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​សង្ស័យថា​ជា​អំពើ​ឃាតកម្ម​ដោយ​លើ​ខ្លួន​ជនរងគ្រោះ​មាន​ស្នាមរបួស​កាប់​នឹង​កា​បិត​។​ករណីនេះ​បានកើត​ឡើង​នៅត្រង់​ប្រឡាយទឹក​អែប​ក្បែរផ្លូវ​ក្រាល​ក្រួស​ក្រហម​ក្នុងភូមិ​គក​ឃុំ​ពា​នី​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ុល​វុទ្ធី​ស្នងការរង​នគ​បាល​ខេត្ត​កំពង់​ឆ្នាំ​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៨​ធ្នូ​២០២០​ថា​ករណី​ឃាត​កម្មនេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ដែល​គេ​មិនបាន​ស្គាល់​អត្តសញ្ញាណ​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ញៀន​ណូយ​ហៅ​ស្នា​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ស្ពានដែក​ឃុំ​ធ្លក​វៀន​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​បណ្ដាលឱ្យ​ស្លាប់​។​

​លោក​ស្នងការរង​បាន​បន្តថា​តាម​ការស្រាវជ្រាវ​រយៈពេល​២​ថ្ងៃ​មកនេះ​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តកំពង់ឆ្នាំង​លោក​អ៊ិត​សុធា​បាន​នាំខ្លួន​ជនសង្ស័យ​២​នាក់​យកមក​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​។​ក្នុងការ​ស្រាវជ្រាវ​ករ​ណី​ឃាតកម្ម​នេះ​កម្លាំង​នគ​បាល​ជំនាញ​បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​២​នាក់​មាន​១​ឈ្មោះ​ច្រើន​និង​ឈ្មោះ​ណឹ​ម​អ្នក​ទាំង​២​រស់នៅក្នុង​ភូមិ​គក់​ឃុំ​ពា​នី​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *