Uncategorized

មកដល់ពេលនេះសហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ១៩ជិត៣លាននាក់

 

​អន្តរជាតិ​៖​យោងតាម​តួលេខ​ស្តីពី​អ្នក​ឆ្លង និង​ស្លាប់​ដោយ​វីរុស​កូ​វីដ​១៩ ចេញពី​គេហទំព័រ​worldometer នា​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បាន​ចុះផ្សាយ​ថា​៖​ចាប់ពី​ផ្ទុះ​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​មក​រហូតមក​ដល់ពេលនេះ​សហរដ្ឋអាមេរិក​រកឃើញ​អ្នក​ឆ្លង​សរុប​២.៩៧៩.៩១១​នាក់​។​ក្នុងនោះ​មាន​អ្នកជំងឺ​ជាង​១៣​ម៉ឺន​នាក់​បាន​ស្លាប់​និង​ជាង​១,២​លាន​នាក់​ផ្សេងទៀត​បានជា​សះស្បើយ​។​
​គួរបញ្ជាក់​ផងដែរ​ថា​នាពេល​ថ្មីៗ​នេះ បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ បាន​ចុះផ្សាយ​ថា រដ្ឋ​មួយចំនួន​ក្នុង​សហរដ្ឋអាមេរិក​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​វិញ​នៃ​ករណី​ឆ្លង ដែល​សភាព​ធ្ងន់ធ្ងរ​ជាង​មុន​។​ខណៈ​មានការ​ព្រួយបារម្ភ​បន្ថែម​ពីនេះ​ទៀតថា​មន្ទីរពេទ្យ​ជាច្រើន​អាច​នឹង​លែងមាន សមត្ថភាព​ទទួល​ព្យាបាល​អ្នកជំងឺ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​បាន​អះអាង​នៅ​កំឡុង​ធ្វើ​សុន្ទរកថា​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​កាលពី​ថ្ងៃទី​៤​ខែកក្កដា​ថា​៩៩​ភាគរយ​នៃ​ករណី​ឆ្លង​កូ​វីដ​១៩​នៅក្នុង​សហរដ្ឋអាមេរិក​លែងមាន​ការគំរាមកំហែង​ទាំងស្រុង​។​ប៉ុន្តែ​ក្រុមមន្ត្រី​សុខាភិបាល​អាមេរិក​បាន​ព្រមាន​ថា​មន្ទីរពេទ្យ​អាច​នឹង​លែងមាន​សមត្ថភាព ទទួល​ព្យាបាល​អ្នកជំងឺ​ដ៏​ច្រើន​លើសលប់ បើសិនជា​ករណី​ឆ្លង​នៅតែ​បន្ត​កើនឡើង​។​

​បើតាម​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​នស៍​(JohnsHopkins)​របស់​សហរដ្ឋអាមេរិក​បានឱ្យដឹងថា​ក្នុង​រយៈពេល​៤​ថ្ងៃ​នៃ​កក្កដា​នេះ រដ្ឋ​ចំនួន ១៥ បាន​រាយការណ៍​ពី​ការកើនឡើង នៃ​ករណី​ឆ្លង​យ៉ាងគំហុក ។​ជាពិសេស​គឺ​រដ្ឋ​តិច​សាស់​តែម្ដង​ដែលមាន​ករណី​ឆ្លង​ថ្មីៗ​ដល់​ទៅ​៨.២៥៨​នាក់​ពេញ​មួយថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅនេះ ស្របពេល​ចំនួន​អ្នកជំងឺ​បច្ចុប្បន្ន សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើន​ដល់ ៧.៨៩០​នាក់ បើ​ធៀប​ទៅនឹង​២​សប្ដាហ៍​មុន​មានតែ ៣.២៤៧​នាក់​តែប៉ុណ្ណោះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *